របៀបអនុវត្តន៍
ដំបូងត្រូវមាន iDevice មួយដែលជាអ្នក Share ហើយ Device ផ្សេងៗទៀតជាអ្នក Connect ទៅកាន់ iDevice នោះ ។ ដើម្បីអាចចែករំលែក Internet បានសូមអនុវត្តតាមជំហានដូចខាងក្រោម ៖
ចូលទៅកាន់ Setting
ចុច General
ចុច Network ដើម្បីធ្វើការ Configure
ប្ដូរ status របស់ Enable 3G, Cellular Data និង Data Roaming ទៅជា On
បន្ទាប់មកចូលទៅ Cellular Data Network
បញ្ជាក់៖ ត្រង់ចំណុចនេះខ្ញុំសូមបង្ហាញតែប្រព័ន្ធ Smart មួយតែប៉ុននោះ ចំពោះលោកអ្នកដែលប្រើប្រាស់ប្រព័ន្ធផ្សេងៗសូម Call សួរ Service Center របស់ក្រុមហ៊ុន ។
សូមវាយពាក្យ smart នៅក្នុង TextBox របស់ APN
សូមចូលទៅកាន់ Personal Hotspot រួចចុច WI-FI Password
ត្រង់ចំណុចនេះលោកអ្នកអាចផ្លាស់ប្តូរ Password របស់ WIFI បានដោយបញ្ចូលយ៉ាងតិច៨ខ្ទង់
សូមប្ដូរ status របស់ Personal Hotspot ទៅជា On
ពេលលោកអ្នកចុចលើប៊ូតុង On/Off របស់ Personal Hotspot វានឹងបង្ហាញផ្ទាំងមួយដូចខាងក្រោម ៖
សូមជ្រើសរើសយក Turn On WI-FI and Bluetooth
នៅពេលដែល Turn on រួចហើយមានន័យថាលោកអ្នកអាចចែករំលែក Wi-Fi ទៅកាន់ឧបករណ៍ផ្សេងទៀតបានហើយ ។
ឥឡូវរីករាយជាមួយ WiFi hotspot.
powered by ANT By:Komsarn